ភ្នំពេញ- ក្រោយបាត់មុខមួយរយៈ សម្រស់របស់តារាកំប្លែង នាងក្អយ ប្រែជាស្រស់ស្អាតប្លែកជាងមុន គ្រាដែលនាងបានបង្ហាញវត្តមានក្នុងថ្ងៃរៀបមង្គលប្អូនប្តីរបស់នាង កាលពីថ្ងៃ១០ មិថុនា ២០១៩ នៅ The premier sen Sok ។ ក្នុងពិធីមង្គលការនោះដែល គេសង្កេតឃើញថា ការលេងខ្លួនឡូយឆាយ ស៊ីវិល័យ និងសម្រស់ស្រស់ស្អាត សាច់ឈាមភ្លឺថ្លា ដែលអ្នកចូលរួមគ្រប់គ្នាសរសើរលាន់មាត់ថា នាងពិតជាមានសម្រស់ប្លែកជាងពេលមុនឆ្ងាយមែនទែន។ មិនត្រឹមតែចូលរួមមង្គលការប្អូនថ្លៃ យ៉ាងរំភើយនោះទេ នាងក៏បានឡើងបង្ហើរសំនៀង ជាមួយនិងក្រុមតន្រ្តី បែប Classic Orchestra លាយជាមួយនិងភ្លេង មហោរី  ដែលរៀបចំឡើងដោយក្រុមតន្រ្តី Alex Entertainment ផងដែរ។ ដែលញ៉ាំងអោយកម្មវិធីទាំងមូលមានភាព រ៉ូមែនទិក និងពោពេញដោយសុភមង្គល។ ការរៀបចំបែបនោះ ពិតជាប្លែកមែនទែន ក្នុងថ្ងៃពិធី ក្រោមស្នាដៃ របស់ក្រុម Alex Entertainment Agancy។ អ្វីដែលគួរអោយសរសើរនោះ គឺ តារាកំប្លែង នាង ក្អយ បានឡើងច្រៀងលើឆាក ដែលធ្វើអោយភ្ញៀវ ចូលរួម ភ្លឹកពេលឃើញនាងមានកាយវិកា ស៊ីទៅនិងចង្វាក់ភ្លេង រួមជាមួយក្រុមតន្ត្រី ទាំងបុរាណនិងសម័យផងដែរ៕