#គ្រឿងផ្សំ៖ - សាច់ខ្យង - សាច់ត្រីរ៉ស់ - ធាងត្រាវ ហាន់ជាសង្វាមូល - អង្ករ - ខ្ទិះដូង - គ្រឿងបុកហើយម៉ដ្ឋ - ម្សៅស៊ប - ស្ករស អំបិល ប៊ិចេង ទឹកត្រី #វិធីធ្វើ៖ ១- សាច់ត្រីរ៉ស់ដាក់ស្ងោរអោយឆ្អិន បេះសាច់ត្រីបុកជាមួយគ្រឿង ដាក់ ស្ករស អំបិល ប៊ិចេង បន្ដិចបានហើយយករសជាតិ។ ២- ធាងត្រាវដាក់ស្ងោរ រម្ងាស់ឲ្យធុយរលួយ រួចដាក់អង្ករចម្អិនរហូតទាល់តែ អង្កររីកល្មម។ ៣- បន្ទាប់មកដាក់គ្រឿងបុក និងសាច់ត្រីបុកចូលទុកឲ្យពុះ រួចហើយ ដាក់សាច់ខ្យងចូល។ ៤- ពេលពុះហើយដាក់គ្រឿងផ្សំ អំបិល ស្ករស ម្សៅស៊ុប ទឹកត្រីបន្តិចៗ ភ្លក់មើលរសជាតិតាមចំណូលចិត្តឆ្អិនល្អ ដួសដាក់ចានញាំុជាមួយបន្លែអន្លក់ស្រស់ៗ ជាការស្រេច៕