#គ្រឿងផ្សំ៖
- ប្រហុកសាច់ល្អ
- សាច់ជ្រូកបីជាន់ចិញ្ច្រាំ
- ត្រីឆ្អើរប្រឡេះយកតែសាច់
- បង្គាក្រៀមបុក
- ត្រប់ពុតញង
- គ្រឿងបុកមានរំដេង, គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រមៀត, ខ្ជាយ, ម្ទេសឆ្អើរ, ម្ទេសហឹរ, ខ្ទឹមស, ខ្ទឹមក្រហម(បុកចូលគ្នាឱ្យម៉ត់)
- ប្រេងឆា, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក, ម្សៅស៊ុប, ខ្ទិះដូងយកក្បាលខ្ទិះ, ខ្ទឹមស, ខ្ទឹមក្រហមចិញ្ជ្រាំចូលគ្នាឱ្យល្អិត
#អន្លក់មានដួចជា៖
- ស្ពៃក្ដោប
- ភ្លៅកង្កែប
- កញ្ឆែត
- ត្រប់ស្រួយ
- សណ្ដែកកួរ
- ត្រសក់ ឫបន្លែអ្វីផ្សេងទៀតតាមតែលោកអ្នកចូលចិត្ដ
#របៀបធ្វើ៖
1 ជាដំបូងត្រូវដាក់ខ្ទះទុកឱ្យក្ដៅ រួចចាក់ប្រេងឆាចូល ដាក់ត្រប់ពុតញងចូលលីងឱ្យឆ្អិនបន្ដិច រួចដួសទុកដោយទ្បែក។
2 ប្រេងឆាដែលនៅសល់ ត្រូវដាក់ខ្ទឹមស និងខ្ទឹមក្រហមចិញ្ជ្រាំចូលលីងឱ្យក្រហម ទើបដាក់គ្រឿងដែលបុករួចលីងទាល់តែឈ្ងុយ
និងទ្បើងពណ៌ក្រហម។
3 ក្រោយពីធ្វើគ្រឿងទ្បើងពណ៌ក្រហមហើយ ទើបដាក់ប្រហុកចូលលីងសព្វសាច់ បើគោកត្រូវចាក់ក្បាលខ្ទិះចូលបន្ដិចទុកឱ្យពុះ
4 បន្ទាប់មកដាក់សាច់ជ្រូក, ទឹកត្រី, ស្ករស, ប៊ីចេង, ម្សៅស៊ុប, សាច់ត្រីឆ្អើ, បង្គាក្រៀមបុក, ត្រប់ពុតញង ទើបចាក់ក្បាលខ្ទិះចូល
តែមិនឱ្យរាវពេកទេ ត្រូវភ្លក់រសជាតិឱ្យផ្អែម និងប្រៃបន្ដិច។
5 ពេលទទួលទាន ត្រូវផ្ទាប់ជាមួយអន្លក់បន្លែស្រស់ ហើយត្រូវបរិភោគជាមួយបាយ។
