#គ្រឿងផ្សំ: - ស្ពៃបូកគោ - សាច់ជ្រូកបីជាន់ ចិញ្ច្រាំអោយម៉ត់ - ផ្សិតក្រៀម - បង្គាក្រៀម - ខ្ទឹមស - ស្លឹកខ្ទឹម​ - ការ៉ុត កាត់ជាដុំៗតូចៗ - អំបិល ស្ករ ប៊ីចេង - ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប ម្រេច
#វិធី 1- លាងស្ពៃបូកគោហើយកាត់វាបេះទុកស្រទាប់ធំៗដាំទឹកហើយស្រុុះស្ពៃបូកគោ ស្រុះរួចត្រាំទឹកត្រជាក់ទុកមួយអន្លើរ។ 2- យកសាច់ជ្រូកចិញ្ច្រាំលាយ បង្គាក្រៀម ផ្សិតក្រៀម ការ៉ុត អំបិល​,ស្ករ ,បីចេង,ខ្ទឹម​,​ទឹកត្រី ម្សៅស៊ុបខ្នរ ប្រេងខ្យង ម្រេច ហើីយច្របល់អោយសព្វ។ 3- យកស្ពៃបូកគោស្រុុះហើយដាក់រៀបលើចានគោមធំរួចដាក់សាច់ជ្រូកចូល ។ 4- ហើយដាំទឹក អោយពុះ ដាក់ស្ពៃបូកគោ ដាក់ចំហុយអោយឆ្អិនល្អ រួចឆាទឹកស្រូប ស្រោចពីលើ ជាការស្រេច។