ជួយ Share ចែកគ្នារៀនធ្វើញ៉ាំផង ទំនងឆ្ងាញ់ណាស់ 😋 #គ្រឿងផ្សំ: - ត្រីអាំង ឬ ត្រីស្ងោរ (បេះយកសាច់) - ត្រីឆ្អើរ (បេះយកសាច់) - ម្ទេស, ខ្ទឹមស ខ្ទឹមក្រហម, ត្រប់ពិជលំញង - ជីគ្រប់មុខ (ហាន់ជាចំណិតតូចៗ) - ទឹកប្រហុក - ក្រូចឆ្មា (ច្របាច់យកទឹកទុកជាស្រេច) - ប៊ីចេង, ស្កសរ, អំបិល
#បន្លែអន្លក់ខ្ចី: ស្ដៅ ផ្កាស្នោ ផ្កាកំប្លោក ស្ពៃកក្តោប ស្ពៃក្រញាញ់ កញ្ឆែត ត្រសក់ ត្រប់ ឬបន្លែផ្សេងៗតាមចំណូលចិត្ត #វិធីធ្វើ: 1- ត្រីអាំង ឬ ត្រីស្ងោរ ត្រីឆ្អើរបេះរួចបុក ទុកមួយអន្លើ។ 2- បន្ទាប់មកយក ម្ទេស, ខ្ទឹមស ខ្ទឹមក្រហម, ត្រប់ពិជលំញង លីញជាមួយគ្នាអោយឆ្អិនរួចយកទៅបុក ហើយដួសដាក់ច្របល់ជាមួយត្រីដែលបុកហើយ។ 3- បន្ទាប់មកគ្រឿងផ្សំដែលមានទាំងប៉ុន្មានដាក់បញ្ចូលគ្នាទាំងអស់ ភ្លក់មើលតាមចំណូលចិត្ត ជាការស្រេច។ 👉 ដួសទឹកគ្រឿងដាក់ចាន ហូបផ្ទាប់ជាមួយបន្លែអន្លក់ខ្ចី តាមចំណូលចិត្ត រឹតតែឆ្ងាញ់😋😘