គ្រឿងផ្សំ៖ ១-សាច់(ត្រីអណ្តែង,​ សាច់ជ្រូកបីជាន់) ២-បន្លែ(ទ្រាប់ពុតញង,ផ្កាខ្ញី,​ ល្ពៅ,​ សណ្តែកគួរ,​ ផ្លែម្រះ,​ ល្ហុង,​ ទ្រាប់វែង,​ ស្លឹកម្រុំ,​ ស្លឹកក្រូចសេីច...) ៣-គ្រឿង(បុកស្លឹកគ្រៃអោយម៉ត់​ ជាមួយល្មៀត,​ ខ្ទឹមស) ៤-ប្រហុកសាច់,​ អង្ករលីញ, ស្ករត្នោត,​ អំបិល,​ បុីចេង
របៀបធ្វេី៖ ១-ចាក់ប្រេងអោយក្តៅ​ រូចដាក់ប្រហុកកូរអោយឈ្ងុយ ២-ដាក់គ្រឿងកូរអោយឈ្ងុយ ៣-ដាក់សាច់ជ្រូកបីជាន់កូរអោយឆ្អិនបន្តិច ៤-ដាក់ត្រីអណ្តែងកូរអោយសព្វ ៥-ដាក់ទ្រាប់ពុតញង ៦-ដាក់អង្ករលីញចូលកូរអោយសព្វ(ចាក់ទឹកចូលដេីម្បីកូរកុំអោយគោក) ៧-រួចដួសសាច់ត្រីចេញសិនកុំបែកសាច់ ៨-ដាក់ផ្កាខ្ញី,​ ល្ពៅ,​ សណ្តែកគួរ,​ ទ្រាប់វែង,​ ល្ហុង​ ៩-ដាក់ស្ករត្នោត,​ អំបិល,​ បុីចេញ​ ទុកអោយពុះ ១០-ដាក់ត្រីចូលវិញ ១១-ស្លឹកស្លឹកម្រុំ,​ ស្លឹកក្រូចសេីច​ ជាការស្រេច។