#គ្រឿងផ្សំ
  1.  ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក)
  2.  ស្ករក្រហម
  3. អំបិល
  4. សាច់ដូង កោសជាសរសៃៗ
#របៀបធ្វើ 
  •  ចេកណាំវ៉ា យកទៅស្ងោរអោយឆ្អិន រួចបកសំបក ទុក១អន្លើល ( រឺ បកសំបក យកទៅត្រាំទឹកកំបោរ ២០នាទី ទៅ ៣០នាទី រួចស្រង់លាងជា១ទឹកស្អាតទុក១អន្លើល )
  • យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល ចាក់ទឹកបន្តិច ដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិលមួយចិប ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតដាក់សសៃដូងកូរសប់ល្អទើបលើកចុះ ជាការស្រេច ។