#គ្រឿងផ្សំ
  1. សាច់ជ្រូក3ជាន់ ហាន់ស្ដើងៗល្មម
  2. សាច់ជ្រូក ចិញ្ច្រាំ
  3.  ត្រីពោ ឬ ត្រីអណ្ដែង កាត់ជាកង់ៗល្មម
  4. មាំ
  5.  ត្រប់វែង កាត់ដុំតូចៗ
  6. ស្ករស ម្សៅស៊ុប
  7. អំបិល ទឹកត្រី
  8. ទឹកអំពិលទុំ
  9. ខ្ទឹមសចិញ្ច្រាំ រំលីងអោយឈ្ងុយ
#បន្លែផ្ទាប់ញ៉ាំជាមួយខមាំ
  • ព្រលិត ត្រកួន ត្រសក់ ត្រយ៉ូងចេក
  •  ស្ពៃក្ដោប ជីគ្រប់មុខ ផ្កាស្នោ ដើមចេក រួមទាំងបន្លែផ្សេងៗទៀតតាមចំនូលចិត្ត ។
#របៀបធ្វើ 
  • ដាក់ទឹកដាំក្នុងឆ្នាំងល្មម ដាំអោយពុះ រួចដាក់មាំ ក្នុង កន្ត្រងជ្រុំក្នុងទឹកពុះ រួចយកកាកចេញ ដើម្បីកុំអោយដោយមានឆ្អឹង រួចហើយដាក់សាច់ជ្រូក3ជាន់ សាច់ជ្រូកចិញ្ច្រាំ នឹង ស្ករស ម្សៅស៊ុប អំបិល ទឹកត្រី រំងាស់អោយផុយសាច់បន្តិច ។
  • បន្ទាប់មកដាក់ ត្រី និង ត្រប់ រួចទុកអោយពុះ ភ្លក់មើលតាមចំណូលចិត្ត រួចរំងាស់ធ្វើអោយរៀងខាប់បន្តិច រំងាស់ឆ្អិនហើយ ទើបដាក់ទឹកអំពិលទុំចូល ភ្លក់មើលម្ដងទៀត បើត្រូវម៉ាត់ហើយ ដាក់ខ្ទឹមសបំពង រួចជាការស្រេច ។
  • ដួសរៀបដាក់ចាន រួចទទួលទានជាមួយបន្លែដែលលោកអ្នករៀបចំនោះជាការស្រេច ។