ការ​បរិភោគ​ផ្លែឈើ​ទាំង​ឡាយ​ដែល​មាន​ការ​ដាំ​ដុះ​តាម​បែប​ធម្មជាតិ ​សុទ្ធ​តែ​អាច​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​បាន​ស្ទើរ​តែ​គ្រប់​មុខ។ ថ្ងៃ​នេះ ​កញ្ញា ​សូម​លើក​យក​អត្ថប្រយោជន៍​ទាំង ​៥ពី​ផ្លែ​ស្រកានាគ​ មក​ឲ្យ​ប្រិយមិត្ត​គ្រប់​គ្នា​បាន​ដឹង៖ ១. ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម៖ ជាតិ​ហ្វាយប័រ​របស់​ផ្លែ​​ស្រកានាគ​ជួយ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​ល្អ​បំផុត​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ តែ​សម្រាប់​មនុស្ស​ទូទៅ ​បើ​បរិភោគ​ច្រើន​អាច​មិន​ល្អ​វិញ ​ព្រោះ​វា​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ចុះ​ខ្លាំង​ពេក។ ២. ជួយ​សុខភាព​បេះដូង៖ ផ្លែ​ស្រកានាគ​ជួយ​ដុត​កូឡេស្តេរ៉ូល​ក្នុង​សរសៃឈាម ​ធ្វើ​ឲ្យ​អ្នក​ជៀស​ឆ្ងាយ​ពី​ជំងឺ​គាំង​បេះដូង។ ៣. ជួយ​ធ្វើ​ឲ្យ​សក់​ជាប់​ពណ៌​បាន​យូរ៖ សម្រាប់​អ្នក​ដែល​និយម​លេង​ពណ៌​សក់​អាច​អនុវត្ត​វិធី​នេះ​បាន​ ដោយ​គាប​យក​ទឹក​ស្រកានាគ​មក​លាប​ពី​គល់​ដល់​ចុង​សក់។ វិធី​នេះ​នឹង​ជួយ​រក្សា​ពណ៌​សក់​ឲ្យ​ជាប់​បាន​យូរ ​និង​ធ្វើ​ឲ្យ​សក់​មាន​ទម្ងន់។ ៤. ធ្វើ​ជា​ម៉ាស់​កម្ចាត់​មុន៖ ស្រកានាគ​សម្បូរ​ទៅ​ដោយ​វីតាមីន C ​ដែល​ជួយ​កម្ចាត់​មុន​ និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ស្អាត។ វិធី​ធ្វើ៖ កិន​ផ្លែ​ស្រកានាគ​ឲ្យ​ម៉ត់​លាយ​ជាមួយ​ទឹក​ឃ្មុំ ​ហើយ​យក​ល្បាយ​នោះ​មក​ម៉ាស្សា​មុខ​ប្រហែល ​១៥​នាទី។ ៥. ព្យាបាល​ក្អក​ផ្តាសាយ៖ វីតាមីន C ​ពី​ផ្លែ​ស្រកានាគ​ជួយ​កាត់​បន្ថយ​អាការ​ក្អក​ផ្តាសាយ៕