ការធាត់ជ្រុល អាចបណ្តាលឲ្យមានបញ្ហាមួយចំនួន រួមទាំងការលំបាកជាមួយសកម្មភាពប្រចាំថ្ងៃ និងស្ថានភាពសុខភាពធ្ងន់ធ្ងរ។ បញ្ហាប្រចាំថ្ងៃដែលទាក់ទងទៅនឹងការធាត់រួមមាន ៖ 1. បញ្ហាក្នុងការដកដង្ហើម 2. ការកើនឡើងនូវបែកញើស 3. ស្រមុក 4. ពិបាកក្នុងការធ្វើសកម្មភាពរាងកាយ 5. ជាញឹកញាប់មានអារម្មណ៍អស់កម្លាំងណាស់ 6. ឈឺចង្កេះ និងខ្នង 7. មានទំនុកចិត្តតិចតួច និងការគោរពខ្លួនឯងទាប 8. អារម្មណ៍ឯកោ។ បញ្ហាផ្លូវចិត្ត ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធាត់ ក៏អាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយគ្រួសារ និងមិត្តភក្តិ ហើយអាចបណ្តាលឲ្យមានជំងឺធ្លាក់ទឹកចិត្តផងដែរ។ ស្ថានភាពសុខភាពធ្ងន់ធ្ងរ ការធាត់ អាចបង្កើនហានិភ័យរបស់អ្នកក្នុងការបង្កើតស្ថានភាពសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា ៖ 1. ជំងឺទឹកនោមផ្អែមប្រភេទទី ២ 2. ការឡើងសម្ពាធឈាមខ្ពស់ 3. កូឡេស្តេរ៉ុលខ្ពស់ និងជំងឺសរសៃឈាម 4. ជំងឺហឺត 5. ជំងឺមេតាប៉ូលីស (ការរួមបញ្ចូលគ្នានៃជំងឺទឹកនោមផ្អែម ការឡើងសម្ពាធឈាមខ្ពស់ និងការធាត់) 6. ប្រភេទមហារីកជាច្រើនប្រភេទរួមទាំងមហារីកពោះវៀន មហារីកសុដន់ និងមហារីកស្បូន 7. ជំងឺក្រពះពោះវៀន 8. កាត់បន្ថយការមានកូន 9. ជំងឺរលាកសន្លាក់ឆ្អឹង 10. ជំងឺថ្លើម និងជំងឺតំរងនោម៕