#លៀសហាលម្រេចខ្មៅ
  1. លៀស ៥កំប៉ុង
  2. ម្រេច 2ស្លាបព្រា
  3. ស្ករស ៤ស្លាបព្រា
  4. អំបិល ២ស្លាបព្រា
  5. ម្សៅស៊ុប ៣ស្លាបព្រា
  6. បីចេង កន្លះស្លាបព្រា
  7. ខ្ទឹមស ១ដុំ
#របៀបធ្វើ 
  • លាងខ្ទឹមឲ្យស្អាត បុកទាំងសំបកឲ្យបែកល្អ បន្ទាប់មកដាក់ ម្រេច ស្ករ អំបិល បីចេង ម្សៅស៊ុប បុកច្របល់ជាមួយខ្ទឹម រួចយកមកច្របល់ជាមួយលៀស រួចដាក់ហាលនឹងថាសដែក(ឆាប់ឆ្អិន)
#លៀសហាលម្ទេស
  1. លៀស ៥កំប៉ុង
  2. ម្ទេស ២០គ្រាប់
  3. ខ្ទឹម ២ដុំ
  4. អំបិល ៦ស្លាបព្រា
  5. បីចេង ១ស្លាបព្រា
  6. ស្ករស ១ស្លាបព្រា
#របៀបធ្វើ 
  • បុកខ្ទឹមនឹងម្ទេស ឲ្យបែកល្អ បន្ទាប់មកដាក់ អំបិល ស្ករ បីចេង បុកច្របល់ឲ្យលឿន(ដើម្បីកុំឲ្យជោរទឹក ) រួចយកទៅច្របលជាមួយលៀសឲ្យលឿន រួចដាក់ហាមភ្លាមលើថាសដែក ។
*ចំណាំ
  • លៀសត្រូវត្រាំទឹកយ៉ាងតិច ២ម៉ោងដើម្បីឲ្យវាចេញដី រួចលាងឲ្យស្អាត ។
  • ម៉ោងហាលដែលល្អគឺម៉ោង ៩ព្រឹក ដល់ម៉ោង១២ ទៅម៉ោងមួយ ឆ្អិនហើយ។
#របៀបធ្វើទឹកត្រីអំពិលទុំ
  • លាយអំពិលទុំជាមួយទឹកច្របល់អោយសប់ ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ម្ទេស កូអោយចូលជាតិសព្វ យកខ្ទឹមសបំពងខ្លាញ់អោយក្រហម សឹមចាក់ទឹកអំពិលទុំដែលលាយគ្រឿងឆាអោយឆ្អិនរាងខាប់ល្មមហើយជាស្រេច។